Friday, September 25, 2009

ថ្នាំសណ្តំ ឬ អវិញ្ញាណកម្ម

នៅស្រុកខ្មែរគេទម្លាប់ហៅ Anesthésiste ថាអ្នកដាក់ថ្នាំសណ្តំខ្ញុំក៏ជាអ្នកដាក់ថ្នាំសណ្តំម្នាក់ដែរ
តែខ្ញុំស្តាប់ទៅវាដូចជាមិនទំនងសោះ ព្រោះថាថ្នាំសណ្តំវាគ្រាន់តែជាផ្នែកមួយនៃAnesthésie ប៉ុណ្ណោះ។
ខ្ញុំធ្លាប់បានឃើញសំណៅបកប្រែរបស់លោក វ៉ាន់ឌី កាអុន កាលដែលលោកធ្វើការនៅស្រុកខ្មែរ
សម័យរដ្ឋកម្ពុជា លោកបកប្រែរពាក្យ Anesthésie ថា អវិញ្ញាណកម្ម
នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចជួន ណាត ខ្ញុំក៏បានរកឃើញពាក្យ
អវិញ្ញាណក ៖ អៈវិញ-ញា ណៈកៈ បា। ឬ សំ। ( គុ। ) (អវិញ្ញាណក, អវិជ្ញានក) ដែល​ឥត​វិញ្ញាណ ។ ន। អ្វី​ៗ​ដែល​ឥត​វិញ្ញាណ; អនុបាទិន្នក​រូប ។ ព। ផ្ទ. សវិញ្ញាណកៈ ។ អវិញ្ញាណក​ទ្រព្យ ទ្រព្យ​ឥត​វិញ្ញាណ : មាស, ប្រាក់, ត្បូង, ផ្តិល, ចាន, ទូ, តាំង, តុ, កៅអី,... ជា​អវិញ្ញាណក​ទ្រព្យ ។ ព. ផ្ទ. សវិញ្ញាណក​ទ្រព្យ ។ អវិញ្ញាណក​រូប រូប​ឥត​វិញ្ញាណ ។ល។
ខ្ញុំយល់ថា​ នេះជាឬសគល់នៃពាក្យខ្មែរដែលយើងអាចបំបែកចេញជាមែកធាងយ៉ាង
ច្រើនដូចជា៖អវិញ្ញាណកម្ម អវិញ្ញាណកម្មវិទ្យា អវិញ្ញាណកម្មវិទូ
អវិញ្ញាណកម្មបណ្ឌិត
។ល។ ហាស់ហា!!
ដូចពាក្យ Anesthésie វាចែកចេញជាច្រើនផ្នែកណាស់គឺមាន Anesthésie générale,Anesthésie locale,Anesthésie​ loco-régionale,។ល។
ដូច្នេះ Anesthésie générale គួរតែជា ការដាក់ថ្នាំសណ្តំឯ Anesthésie locale ការដាក់ថ្នាំស្ពឹក។ល។
ទាំងការដាក់ថ្នាំស្ពឹក ទាំងការដាក់ថ្នាំសណ្តំ គឺសុទ្ធសឹងតែការធ្វើ៎ឲ្យបាត់បង់វិញ្ញាណទាំងអស់
(អវិញ្ញាណកម្ម)មានការបាត់បង់ការឈឺចាប់ ការកំរើក មិនដឹងរស់ជាតិ ក្លឹន ការមើលឃើញ។ល។ រហូតដល់បាត់បង់វិញ្ញាណទាំងស្រុង លើកលែងតែ ចលនាបេះដូង និង ដង្ហើម តែប៉ុណ្ណោះ ។
ឯចំណែកអ្នកដាក់ថ្នាំសណ្តំគាត់ក៏ជាអ្នកដាក់ថ្នាំស្ពឹកដែរដូច្នេះគួរហៅគាត់ថា៖
អ្នកឯកទេសអវិញ្ញាណកម្ម និង​ប្រពោធនកម្ម

From Wikipedia

Le mot anesthésie provient du grec aïsthêsis (αισθησις: faculté de percevoir par les sens) combiné à l'alpha (α) privatif et du nu (ν) euphonique. L'anesthésie peut viser un membre, une région ou l'organisme entier (anesthésie générale). L'anesthésie est la suppression de la douleur. Elle vise à permettre une procédure médicale qui autrement serait trop douloureuse. L'anesthésie loco-régionale est aussi pratiquée dans les cas de douleurs chroniques.

Le domaine de la médecine qui étudie et pratique l'anesthésie est l'anesthésiologie. Cette spécialité médicale est récente, et elle a révolutionné la médecine en permettant une chirurgie de qualité.

Anesthesia, or anaesthesia (see spelling differences; from Greek αν-, an-, "without"; and αἲσθησις, aisthēsis, "sensation"), has traditionally meant the condition of having sensation (including the feeling of pain) blocked or temporarily taken away. This allows patients to undergo surgery and other procedures without the distress and pain they would otherwise experience. The word was coined by Oliver Wendell Holmes, Sr. in 1846.[1] Another definition is a "reversible lack of awareness", whether this is a total lack of awareness (e.g. a general anaesthetic) or a lack of awareness of a part of the body such as a spinal anaesthetic or another nerve block would cause. Anesthesia is a pharmacologically induced reversible state of amnesia, analgesia, loss of consciousness, loss of skeletal muscle reflexes and decreased stress response.

1 comment: